បណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (E.E.)

អង្គការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (Evangelism Equipment)
អង្គការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ. ) បានបង្កើតឡើងនៅក្នងឆ្នាំ ១៩៦៧ ដោយលោកបណ្ឌិត ឌី ចេនខេន ណឺឌី (Dr. D.James Kennedy)។
ការបណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ.) របៀបមួយនេះ ជួយឲ្យអ្នកទទួលបានផលច្រើនជាងមុន។ ក្រោយទទួលការហ្វឹកហ្វឺនពីរបៀបផ្សាយដំណឹងល្អនេះ គេតែងតែមានទស្សនៈថា
“យើងធ្លាប់តែប្រើចបកាប់ ស្រាប់តែលោកអោយត្រាក់ទ័រយើងមួយ ថែមទាំងបង្រៀនអោយចេះបើកបរទៀតផង”
“យើងធ្លាប់ស្ទូចត្រីដោយប្រើសន្ទូចមួយ ស្រាប់តែលោកអោយអួនមកយើងវិញ”
“ផ្ដើមការសន្ទនារបស់យើងមិនទៅឯណាសោះ ប៉ុន្តែដោយសារការបង្ហាត់នេះ ការសន្ទនារបស់យើងបានដាក់លេខទៅមុខហើយ”
“ការបង្ហាត់នេះ បានជួយអោយខ្ញុំហ៊ានផ្សាយដំណឹងល្អដល់គ្រប់ទាំងមនុស្ស គ្រប់ពេលវេលា”
ការបង្ហាត់ផ្សាយដំណឹងល្អរបៀបនេះ និងជួយអ្នកឲ្យផ្សាយដំណឹងល្អកាន់តែល្អឡើងដល់មិត្តភក្ដិ បងប្អូន អ្នកស្គាល់ អ្នកជិតខាង រួចនឹងជួយឲ្យគេឯទៀតបានចេះផងដែរ។
យើងសង្ឃឹមថា ប.ផ. នេះក្លាយទៅជាបទពិសោធន៍មួយ ដែលនាំឲ្យរីកចំរើនជាងគេក្នុងជីវិតអ្នក។
សូមទទួលការបង្ហាត់ ដើម្បីឲ្យក្លាយទៅជាអ្នកផ្សាយដំណឹងល្អដ៏សក្ដិសិទ្ធ និងជាសិស្សរបស់ព្រះអង្គផង។
១. អង្គការ បណ្ដុះបណ្ដាលការផ្សាយដំណឹងល្អ (ប.ផ.) គឺជាអង្គការអន្តរជាតិ
២. អង្គការ ប.ផ. មានការិយាល័យកណ្ដាល នៅ សៀមរាប និង សាខានៅភ្នំពេញ
៣. អគ្គនាយក ការិយាល័យកណ្ដាល គឺ លោក ញា ភារម្យ និងប្រធានសាខាភ្នំពេញ គឺ លោក Lee Tai Young
៤. របៀបដែលអាចបង្ហាត់ ប.ផ. មានពីរយ៉ាង
៥. ដើម្បីចាប់ផ្ដើមថ្នាក់ ១៣ សប្ដាហ៍ នៃ ប.ផ. គឺ៖
៦. ប្រសិនបើជាចង់បើក វគ្គហ្វឹកហ្វឺន ការិយាល័យ ប.ផ. អាចជួយបាន
៧. ការិយាល័យ ប.ផ. អាចជួយបង្ហាត់ គ្រូគង្វាល ឬ អ្នកដឹកនាំ អំពីការផ្សាយដំណឹងល្អបាន
៨. ការទទួលវិញ្ញាបនប័ត្ររបស់ ប.ផ.
៩. ទំនាក់ទំនងការិយាល័យភ្នំពេញ